ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ សមាគមនសហគ្រិនស្រ្តីកម្ពុជា ក្រោមការដឹកនាំដោយ លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ បានសហការជាមួយ អង្គការផេកកម្ពុជា និងក្រុមការងារសមាគមបានរៀបចំសន្និសីទស្តីពី ”ផលប៉ះពាល់នៃឥទ្ធិពលគ្រួសារ ការគាំទ្រ និងការសម្រេចចិត្ត ទៅលើភាពជោគជ័យរបស់សហគ្រិនស្រ្តីវ័យក្មេងក្នុងអាជីវកម្ម” កម្មវិធីសន្និសីទនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១) ស្វែងយល់ពីទស្សនះនៃក្រុមគ្រួសារ និងការវិនិច្ឆ័យចំពោះសហគ្រិនស្រ្តីវ័យក្មេងទៅល់ភាពជោគជ័យក្នុងវិស័យធុរកិច្ច ។
២) ជំរុញលើកទឹកចិត្តដល់ស្រ្តីដែលមានបំណងចង់ក្លាយជាសហគ្រិនស្រ្តីវ័យក្មេង និងសហគ្រិនដែលបានចាប់ផ្តើមអាជីវកម្មហើយ ។
៣) បង្កើនចំណេះដឹង ជំនាញ បទពិសោធន៍ ពីភាពជឿជាក់ ជំនាញជាអ្នកដឹកនាំ ដើម្បីពង្រឹងភាពជោគេជ័យនៃសហគ្រិនស្រ្តីវ័យក្មេងក្នុងអាជីវកម្ម ។
On 27th November 2020, CWEA - Cambodia Women Entrepreneurs Association (CWEA) under supervised by LCT Dr. Eng Lykuong has collaborated with Pact Cambodia Office and teams secretaries organized a symposium workshop on “The Impact Of Family Influence Support And Decisions On Young Women Entrepreneurs In Business” the purpose of this symposium workshop is following:
1) Understand the young entrepreneur’s success in the business of the various activities as gender-related tasks and power distribution in running business.
2) Promote young women entrepreneurs for their aspiring and established of women entrepreneurs.
3) Improve knowledge, skills and experience your self – confidence and leadership skills in order to empower youth and women entrepreneurs on the impact of Family Influence, Support and Decision on young entrepreneurs’ Success in Business.
Organized by: Cambodia Women Entrepreneurs Association
Supported by: USAID, Pact Cambodia, and We Act