(ហ្សាកាតា)៖ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CAMBODIA WOMAN ENTREPRENEUR NETWORK - CAWEN) បានដឹកនាំសហគ្រិនស្ត្រីឆ្នើមចំនួន ១៥រូប ទៅទទួលពានរង្វាន់សហគ្រិនឆ្នើមប្រចាំតំបន់អាស៊ាន និងគណៈអធិបតី ចំនួនសរុប២៩រូប ចូលរួមកម្មវិធីផ្ទេរដំណែងម្ចាស់ផ្ទះពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា។
ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នេះជាលេកទី៧ ដែលសហគ្រិនស្ត្រីកម្ពុជា មានចំនួនសរុប ៦២រូប ដែលបាននាំទង់ជាតិសហគ្រិនកម្ពុជា ទទួលបានពានរង្វាន់ថ្នាក់តំបន់អាស៊ាន នេះជាសមិទ្ធផល សក្តានុភាព និងកិត្តិនាមដ៏អស្ចារ្យសម្រាប់សហគ្រិនស្ត្រីកម្ពុជាយើង។
សូមជម្រាបជូនថា បណ្តាញសហគ្រិនស្រ្តីកម្ពុជា Cambodian Women Entrepreneurs' Network (CamWEN) មានបេសកកម្មបង្កើត ពង្រឹង និងពង្រីកកាលានុវត្តភាពក្នុងការអភិវឌ្ឍ សហគ្រិនភាពស្រ្តីនៅកម្ពុជានៅក្នុងកម្រិតជាតិតំបន់ និងអន្តរជាតិតាមរយៈការលើកកម្ពស់បណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ការប្រមូលផ្តុំសម្លេងដ៏រឹងមាំរបស់ស្រ្តីជាសហគ្រិន និងអាជីវករ ក៏ដូចជាភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ហើយ បណ្ដាញសហគ្រិនស្ត្រីកម្ពុជាយមានគោលបំណងសំខាន់ៗ៖
*សម្របសម្រួល និងជំរុញការបង្កើត ពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនង ជួយគាំទ្រគ្នាទៅវិញ ទៅមក ការចែករំលែកព័ត៌មាន និងមេរៀនបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍ សហគ្រិនភាពស្ត្រី
*បញ្រ្ជាបយេនឌ័រទៅក្នុងវិស័យធុរៈកិច្ចនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ
*លើកកម្ពស់ភាពចម្រុះ និងបរិយាប័ន្ន ក្នុងការឆ្លើយតប លើបញ្ហានិងតម្រូវការរបស់ស្រ្តីក្នុងវិស័យ ធុរៈកិច្ចសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម
*ប្រមូលផ្តុំ និងលើកកម្ពស់ភាពជាតំណាងសម្លេងរបស់ស្រ្តីជាសហគ្រិន រួមទាំងសហគ្រិនស្រ្តីវ័យក្មេង ក្នុងវិស័យធុរៈកិច្ច នៅក្នុងកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន
*ដើរតួនាទីជាតំណាងសហគ្រិនស្ត្រីកម្ពុជា ដើម្បីចូលរួម ជាតំណាងចែករំលែកបទពិសោធន៍ កិច្ចសហការ និងភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយនឹងបណ្ដាញសហគ្រិនស្ត្រីអាស៊ាន (ASEAN Women Entrepreneurs Network, AWEN) និងបណ្ដាញសហគ្រិននានា ព្រមទាំងសហគមន៍ផ្សេងៗក្នុងតំបន់ និងលើឆាកអន្តរជាតិ.
ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះប្រធានដឹកនាំបណ្តាញសហគ្រិនស្ត្រីអាស៊ាន អាណត្តិទី៥ យើងសូមប្រកាស និងអំពាវនាវដល់សមាគមន៍អង្គការ ស្ថាប័ន និងក្រសួងដែលពាក់ពន្ធ័ទាំងអស់សូមអញ្ជើញចូលរួម និងគាំទ្រឱ្យបានច្រើនកុះករ៕
ប្រភពពី៖ freshnews
ថ្ងៃផុស៖ 2023-09-05 07:23pm